វគ្គសិក្សា ១-ថ្ងៃ នៅ​អង្គការ​វិបស្សនា​កម្ពុជា (ភ្នំពេញ) សម្រាប់​សិស្សចាស់

អង្គការ​វិបស្សនា​កម្ពុជា (ភ្នំពេញ) បាន​បើក​វគ្គសិក្សា ១-ថ្ងៃ ជា​រៀងរាល់​ខែ មានន័យថា ១២ ដង ក្នុង​មួយ​ឆ្នាំ សម្រាប់​សិស្សចាស់​ដែល​បាន​បញ្ចប់​វគ្គសិក្សា ១០-ថ្ងៃ ពេញ​បរិបូណ៌​យ៉ាង​តិច​ម្ដង​រួច​ហើយ ជាមួយ​លោក ស.ន. ហ្គោឥនកា ឬ គ្រូជំនួយ​របស់​លោក។ វគ្គសិក្សា ១-ថ្ងៃ គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​បន្ថែម​ដល់​ការបដិបត្តិ​របស់​អ្នក។ ជាទូទៅ វគ្គសិក្សា ១-ថ្ងៃ ត្រូវ​បាន​ដឹកនាំ​ដោយ​គ្រូជំនួយ​ម្នាក់ ដែល​នឹង​អាច​ឆ្លើយ​សំណួរ​របស់​អ្នកបដិបត្តិ​ក្នុង​វគ្គសិក្សា​នេះ ក្នុង​អំឡុងពេល​សម្ភាសន៍​ថ្ងៃត្រង់។ ក្នុង​ករណី​មិនមាន​វត្តមាន​គ្រូជំនួយ​ដើម្បី​ដឹកនាំ​វគ្គសិក្សា ១-ថ្ងៃ នេះ​ទេ សិស្ស​ចាស់​ដែល​ទទួល​សិទ្ធិ​នឹង​ចាក់​បទបញ្ជា​នៃ​វគ្គសិក្សា ១-ថ្ងៃ ហើយ​នឹង​គ្មាន​ការសម្ភាស​ដើម្បី​ឆ្លើយ​សំណួរ​របស់​អ្នកបដិបត្តិ​ឡើយ។ ដូច​នឹង​វគ្គសិក្សា​វិបស្សនា​ផ្សេងទៀត​ដែរ អំណោយទាន​គឺ​ជា​ប្រភព​តែ​មួយ​គត់​នៃ​ការប្រព្រឹត្ត​ទៅ​បាន​នៃ​វគ្គសិក្សា ១-ថ្ងៃ នេះ។

ក្នុង​អំឡុង​វគ្គសិក្សា អ្នកចូលរួម​ទាំងអស់​ត្រូវតែ​រក្សាអរិយស្ងាត់ និង​ត្រូវ​គោរពតាម​ច្បាប់វិន័យទាំងអស់ដូច​ក្នុង​វគ្គសិក្សា ១០-ថ្ងៃ ដែរ ដូច្នេះ​សូម​អានច្បាប់វិន័យ​ម្ដងទៀត។


កាលវិភាគ​នៃ​វគ្គសិក្សា ១-ថ្ងៃ

៧:៣០ - ៧:៤៥ ព្រឹក

ចុះឈ្មោះ

៧:៤៥ - ៨:០០ ព្រឹក

សេចក្តីណែនាំ

៨:០០ - ៨:៥០ ព្រឹក

វគ្គសិក្សាចាប់ផ្ដើម ជាមួយបទបញ្ជាអានាបាណៈ

៩:០០ - ១០:០០ ព្រឹក

ភាវនារួមជាមួយបទបញ្ជាអានាបាណៈ

១០:១០ - ១១:០៥ ព្រឹក

បទបញ្ជាវិបស្សនា

១១:០៥ ព្រឹក - ១៣:០០ រសៀល

ទទួលទានអាហារថ្ងៃត្រង់ & សម្រាក 

១២:០០ ថ្ងៃត្រង់

សម្ភាសន៍ជាមួយគ្រូជំនួយ (បើសិស្សត្រូវការ)

១៣:០០ - ១៤:០០ រសៀល

ភាវនារួម ជាមួយបទបញ្ជាវិបស្សនា

១៤:១០ - ១៤:៣០ រសៀល

ភាវនារួម ឥតបទបញ្ជា

១៤:៣០ - ១៤:៥៨ រសៀល

បដិបត្តិមេត្តា

១៥:០០ - ១៥:២០/១៥:៣៥

ធម្មទេសនាខ្មែរ ឬ ធម្មទេសនាអង់គ្លេស-ខ្មែរ (បើមានសិស្សបរទេស)

១៥:៣៥ - ១៦:០០

សម្អាត

១៦:០០

ចប់វគ្គសិក្សា ១-ថ្ងៃ


ចំណាំ

  • អង្គការវិបស្សនា​កម្ពុជា​នឹង​មាន​ផ្ដល់​អាហារ​សាកាហារី (អាហារ​ឥតសាច់) នៅ​ម៉ោង ១១ ព្រឹក សម្រាប់​សិស្ស​ទាំងអស់។ យើង​ស្វាគមន៍​សិស្ស​ចាស់​ណា​ដែល​មាន​បំណង​យក​អាហារ​ឥតសាច់​តាម​ប្រពៃណី​វិបស្សនា​បង្រៀន​ដោយ​លោកគ្រូ ស.ន. ហ្គោឥនកា មក​ចូលរួម​បន្ថែម។
  • ចំពោះ​សិស្សចាស់​ដែល​មក​បម្រើ​ក្នុង​វគ្គសិក្សា ១-ថ្ងៃ សូម​មក​ឲ្យ​បាន​មុន​ម៉ោង ៧:០០ ព្រឹក។

សិស្ស​ចាស់​ដែល​ចង់​ចូលរួម​អង្គុយ​ឬ​បម្រើ​ក្នុង​វគ្គសិក្សា ១-ថ្ងៃ នៅ​អង្គការ​វិបស្សនា​កម្ពុជា (ភ្នំពេញ) សូម​បំពេញ​ក្នុង​ពាក្យសុំ​នេះ។