អង្គការ​វិបស្សនា​កម្ពុជា (អ.វ.ក)

វិបស្សនា​កម្ពុជា ដែល​មាន​ឈ្មោះ​ពេញ​ផ្លូវការ​តាម​ផ្លូវច្បាប់​ថា អង្គការ​វិបស្សនា​កម្ពុជា (អ.វ.ក) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ លេខ ៤៦១២ ប្រ.ក នា​ថ្ងៃទី 03 មិថុនា 2016។ អង្គការ​វិបស្សនា​កម្ពុជា ដើរតួនាទី​ក្នុង​ការ​ដោះស្រាយ​រាល់​បញ្ហា​តាម​ផ្លូវច្បាប់​ទាំងអស់ ព្រមទាំង​រៀបចំ​ឯកសារ ទម្រង់​បែបបទ និង​លិខិតស្នាម​នានា ឲ្យ​មាន​លក្ខណៈ​ស្តង់ដា សម្រាប់​មជ្ឈមណ្ឌល​វិបស្សនា​កម្មដ្ឋាន តាម​ការបង្រៀន​ដោយ​លោក ស.ន. ហ្គោឥនកា តាម​ប្រពៃណី​របស់​លោក សាយាគ្យី អ៊ូបាឃិន ដែល​ស្ថិត​ក្រោម​ឆត្រ​របស់​ខ្លួន។ ទីស្នាក់ការ​កណ្ដាល​នៃ​អង្គការ​វិបស្សនា​កម្ពុជា​ស្ថិត​នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ទីស្នាក់ការ​នេះ ក៏​មាន​ធម្មសាល (មិនមែន​មជ្ឈមណ្ឌល) ដែល​ផ្ដល់​ជូន​នូវ​វគ្គសិក្សា​វិបស្សនា 1-ថ្ងៃ រៀងរាល់​ខែ ព្រមទាំង​ការអង្គុយ​ភាវនា​រួម 2 ម៉ោង រៀងរាល់​ថ្ងៃ​អាទិត្យ​ផងដែរ។ ធម្មសាល​នេះ​អាច​ទទួល​សិស្សចាស់​វិបស្សនា​ឲ្យ​បដិបត្តិ​រួមគ្នា​យ៉ាង​មាន​ផាសុក​ប្រមាណ 50 នាក់ (ទាំង​ប្រុស ទាំង​ស្រី)។

ទីស្នាក់ការ​កណ្ដាល​នៅ​ភ្នំពេញ៖ ផ្ទះលេខ 70, ផ្លូវលេខ 13, បុរី​ពិភពថ្មី​ចំការដូង,​សង្កាត់​ដង្កោរ, ខណ្ឌ​ដង្កោរ, ភ្នំពេញ, កម្ពុជា។
លេខ​ទូរសព្ទ​ទំនាក់ទំនង៖ +855 92 803 406
អ៊ីមែល៖ vipassana.cambodia@gmail.com
វិបសៃ៖ www.kh.dhamma.org

មជ្ឈមណ្ឌល​វិបស្សនា​កម្ពុជា

ធម្មលដ្ឋិកា
អាសយដ្ឋាន៖ ភ្នំទ្រុងមាន់, ផ្លូវជាតិ​លេខ ៥៧, បាត់ដំបង, កម្ពុជា
ទូរសព្ទ៖ ០៩២ ៩៣១ ៦៤៧
អ៊ីមែល៖ info@latthika.dhamma.org
វិបសៃ៖ www.latthika.dhamma.org

ធម្មកម្ពុជា
អាសយដ្ឋាន៖ ភូមិរលួស, ផ្លូវជាតិ​លេខ ៧១, កំពង់ចាម, កម្ពុជា
ទូរសព្ទ៖ ០៧៧ ២៣៣ ៧៤៧
អ៊ីមែល៖ info@kamboja.dhamma.org
វិបសៃ៖ www.kamboja.dhamma.org